Banner KNP Detail Top

: រថយន្តមួយគ្រឿងបើកមិនប្រយ័ត្នបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូមួយគ្រឿងបុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់

: រថយន្តមួយគ្រឿងបើកមិនប្រយ័ត្នបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូមួយគ្រឿងបុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់


ខេត្តកណ្ដាល : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លើបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ភូមិកំពង់កោរឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
រថយន្តបង្កម៉ាកhighlander ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល២A-៨០៥៥ អ្នកបើកបរ (រត់គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះឈ្មោះ បាន ច័ន្ទបញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ ១Z-៧៥០៥។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង បើកបរដោយជនរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-តាកែវ) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនឹង រថយន្តម៉ាក highlander បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលបើកបរឆ្លងផ្លូវក្នុងទិសដៅពីលិចមកកើត បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងវាស់វែង រួចសន្និដ្ឋាន ករណីនេះបង្ករឡើងដោយអ្នកបើកបររថយន្តបើកបរឆ្លងផ្លូវមិនមើលឆ្វេង ស្ដាំអោយបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់ចំណុចផ្លូវឆ្លងកាត់៕

អត្ថបទដែលជាប់ទាក់ទង