Banner KNP Detail Top

នី មុន្នីនាថ ៖ ស្គាល់គ្នាកាន់តែយូរ ស្រលាញ់គ្នាកាន់តែខ្លាំង ចិត្តស្រលាញ់មិនដែលថយចុះសោះឡើយ អាចមានឈ្លោះគ្នាខ្លះ មិនយល់ពីគ្នាខ្លះ ខឹងគ្នាខ្លះមែន តែយើងក៏អាចឆ្លងកាត់វាជាមួយគ្នាទាល់តែបាន អរគុណដែលចូលមកផ្ដល់ក្ដីសុខក្នុងជីវិតខ្ញុំ

ភ្នំពេញ ៖ កន្លងមក តារាសម្តែងស្រី ដែលពូកែបង្ហូរទឹកភ្នែករូបនេះ បានទទួលស្គាល់ថា នាងកំពុងតែភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសអាណិកជនមួយរូប ដែលរស់នៅប្រទេសអូស្ត្រាលី ខណៈពេលដែលទំនាក់ទំនងនេះក៏ត្រូវបានចាស់ទុំទាំងសងខាងដឹងលឺផងដែរ។ នី មុន្នីនាថ សារភាពថា មានគូស្នេហ៍នាពេលនេះក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ នាងហាក់នៅមិនទាន់បង្ហាញគម្រោងរៀបការនាអំឡុងពេលណាមួយនៅឡើយទេ បើទោះបីជាចំណងរបស់នាងកំពុងតែមានភាពកាន់តែល្អប្រសើរក៏ដោយ។
ជាថ្មីម្តងទៀត តារារូបនេះក៏បានបង្ហាញតម្រុយបន្ថែមទៀតពីចំណងស្នេហ៍របស់នាងកាន់តែមានការយល់ចិត្តគ្នា និងស្រឡាញ់គ្នាខ្លាំងថែមទៀត ក្នុងពេលដែលអ្នកទាំងពីរក៏បានខិតខំពុះពារនូវឧបសគ្គមួយចំនួន រហូតឈានមកដល់ដំណាក់កាលនាពេលនេះ។
នី មុន្នីនាថ បានបញ្ចេញសំណេរពាក់ព័ន្ធចំណងស្នេហ៍របស់នាងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា ស្គាល់គ្នាកាន់តែយូរ ស្រលាញ់គ្នាកាន់តែខ្លាំង ចិត្តស្រលាញ់មិនដែលថយចុះសោះឡើយ អាចមានឈ្លោះគ្នាខ្លះ មិនយល់ពីគ្នាខ្លះ ខឹងគ្នាខ្លះមែន តែយើងក៏អាចឆ្លងកាត់វាជាមួយគ្នាទាល់តែបាន អរគុណដែលចូលមកផ្ដល់ក្ដីសុខក្នុងជីវិតខ្ញុំ ។
តាមរយៈសំណេរដែលបានបង្ហោះនេះ គេឃើញ មានមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាងជាច្រើនបានចូលទៅធ្វើការខំមិន ដោយបានសម្តែងការសាទរនៅពេលដែលឃើញនាងអាចរកឃើញគូស្នេហ៍ពិត ខណៈពេលគេរំពឹងថា នាងនឹងអាចចូលរោងការនាពេលឆាប់ៗខាងមុខនេះ។
យ៉ាងណា បើតាមស្រីស្អាត នី មុន្នីនាថ ថា នាថ្ងៃអនាគត ប្រសិនបើនាងពិតជាបានចូលរោងការតាមប្រពៃណីនោះ នាងនឹងចេញទៅរស់នៅជាមួយគូស្នេហ៍នៅក្នុងទឹកដីប្រទេសអូស្ត្រាលីមួយរយៈ ហើយនៅពេលដែលនាងទទួលបានសញ្ញាតិហើយនោះ នាងនឹងត្រឡប់មកធ្វើការរកស៊ីនៅស្រុកខ្មែរវិញ៕

អត្ថបទដែលជាប់ទាក់ទង