កំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរ: សិរីមន្ត សោកស្ដាយទង្វើអ្នកចម្រៀងជំនាន់ថ្មីមួយចំនួនលេងសៀកបំភ័ន្តភ្នែកអ្នកគាំទ្រ

កំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរ: សិរីមន្ត សោកស្ដាយទង្វើអ្នកចម្រៀងជំនាន់ថ្មីមួយចំនួនលេងសៀកបំភ័ន្តភ្នែកអ្នកគាំទ្រ

កំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរ: សិរីមន្ត បានសម្តែងការសោកស្តាយចំពោះទង្វើអ្នកសិល្ប:ចម្រៀងជំនាន់ក្រោយមួយចំនួន ដែលមានអំនួតនិងកំពុងមោទទនភាពចំពោះខ្លួនឯង ទាំងដឹងថាខ្លួនកំពុងលេងសៀកបំភ័ន្តអ្នកគាំទ្ររឿង copy បទភ្លេង ឬបទចម្រៀងពីប្រទេសគេ។

រៀមច្បងសិល្ប:រូបនេះក៏បានបង្ហាញការហួសចិត្តផងដែរ ទៅលើក្រុមអ្នកគាំទ្រតារាចម្រៀងជំនាន់ថ្មីដែលតែងរិះគន់និងតាមជេរប្រមាថមើលងាយដោយចោទប្រកាន់ និងប្រៀបធៀបរៀមច្បងស្ទើរទាំងអស់គ្នាថា មិនចេះធ្វើអី្វក្រៅពី Copy ចម្រៀងពីប្រទេសគេ។
តារាចម្រៀងជើងចាស់ ខេមរ: សិរីមន្ត ថា “ក្នុងរយៈពេល៧ឬ៨ឆ្នាំចុងក្រោយនេះ បងនិងរួមតារាចម្រៀងរាមច្បងលោកគ្រូអ្នកគ្រូផ្នែកចម្រៀងស្ទើរតែទាំងអស់ ត្រូវបានក្រុមអ្នកគាំទ្ររបស់ប្អូនៗតារាចម្រៀងជំនាន់ថ្មី តាមជេប្រមាថមើលងាយរហូត ដោយចោទប្រកាន់និងប្រៀបធៀបថា ពួកបងនិងរៀមច្បងស្ទើរទាំងអស់គ្នា មិនចេះធ្វើអីក្រៅពីcopyចម្រៀងពីប្រទេសគេទាំងក្នុងស្ថានភាពប្រទេសយើង ស្ថិតក្នុងការលំបាកនាពេលអតីតកាល”។


លោកបន្តថា “ក្រុមអ្នកគាំទ្ររបស់ប្អូនៗមានមោទនភាពព្រោះពួកប្អូនៗ ដោយពួកគាត់គិតថាប្អូនៗជាអ្នកនិពន្ធថ្មី ហើយបងក៏ធ្លាប់មានមោទនភាពប្អូនៗដែរ បងក៏បានផលិតចម្រៀងនិពន្ធថ្មីរយៈពេល ៧ឆ្នាំជាប់គ្នាមកនេះបានខ្ទង់រយបទហើយ តែអ្វីៗបងមិននឹកស្មានថាប្អូនៗ Cheat បំភ័ន្តសូម្បីតែហ្វេនរបស់ខ្លួនឯងថា ខ្លួនជាអ្នកនិពន្ធថ្មីតែឥឡូវនេះ គឺបែកធ្លាយអស់ហើយគឺប្អូនៗ Copy ពីប្រទេសគេរហូតដែរសោះ។
តារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានបន្ថែមថា បងសោកស្ដាយចំពោះការមោទនភាពរបស់បង ចំពោះប្អូនៗកន្លងមកហើយ បានទទួលរងការប្រមាថពីហ្វេនរបស់ប្អូនៗរហូត មកដែរ តែមិននឹកស្មានថាប្អូនៗធ្វើចឹងសោះឈប់បានឈប់ទៅប្អូនៗសម្លាញ់ យើងធ្វើបានប៉ុណ្ណាយើងប្រាប់គេត្រង់ៗទៅល្អជាងសម្រាប់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត បានចូលប្រឡូកក្នុងវិស័យសិល្ប:ផ្នែកចម្រៀងមានរយ:ពេលជាង២០ឆ្នាំហើយ ខណ:លោកក៏បានក្តោមបានទីផ្សាគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននិងមិត្តៗយុវវ័យ ដែលជាឱកាសកើបលុយក្លាយជាឧកញ៉ាដូចពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង