Banner KNP Detail Top

បុរសម្នាក់ បើករថយន្តយ៉ាងលឿន រេចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលកន្លែងលក់បបរ.ស ផ្ទប់នឹងដើមឈើមួយដើម បណ្ដាលឲ្យខូចខាត

បុរសម្នាក់ បើករថយន្តយ៉ាងលឿន រេចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលកន្លែងលក់បបរ.ស ផ្ទប់នឹងដើមឈើមួយដើម បណ្ដាលឲ្យខូចខាត


ភ្នំពេញ ៖ នៅ ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្បែរនឹងភ្លើងស្តុបពេទ្យចិន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-2001 ពីខេត្តមកភ្នំពេញវិញ រួចធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ខណៈបើកមកដល់ចំណុចកើតហេតុ ដោយខ្លួនអត់ងងុយពេក ក៏បានងោកមួយភាំងក៏រេចង្កូតរថយន្តមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវបណ្តាលឲ្យបាក់រាបដល់ដី ហើយបន្តទៅបុករះកន្លែងលក់បបរ.ស បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួន តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។ ចំណែករូបខ្លួនត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុដោយភាគីទាំង២មិនអាចសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី២ បានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង