Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត និងស្ទះចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត និងស្ទះចរាចរណ៍

ភ្នំពេញ៖ កាលពី ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BE-3959 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បង្អង់ល្បឿន ភ្លាមនោះក៏មានរថយន្តមួយបាំងកន្លះម៉ាកTriton ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O -0590 មកពីក្រោយជ្រុលទៅបុកពេញទំហឹង ហើយភ្លាមៗនោះស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញរបស់ក្រុមហ៊ុន LMH ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3H-6535 មកពីក្រោយជ្រុលទៅបុកបន្តទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំយករថយន្តអែបខាងទុកពេលឲ្យភាគីទាំង៣សម្របសម្រួលគ្នា៕

អត្ថបទដែលជាប់ទាក់ទង