Banner KNP Detail Top

បុរសម្នាក់ បើករថយន្តយ៉ាងលឿនបានរេចង្កូត ទៅបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវ ហើយរថយន្តបន្តទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម

បុរសម្នាក់ បើករថយន្តយ៉ាងលឿនបានរេចង្កូត ទៅបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវ ហើយរថយន្តបន្តទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មុនពេលកើតហេតគេឃើញបុរសម្នាក់បើករថយន្តម៉ាកLexusLX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1846 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតចំនួន៣តូបរួមទាំងគ្រឿងភេសជ្ជៈអស់មួយចំនួន ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់បង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេតជិតដល់ដី សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

អ្នកបើករថយន្តបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង