Banner KNP Detail Top

បុរសម្នាក់ បើករថយន្តឡិចស៊ីស RX 300 គេចពីរថយន្ដមួយគ្រឿងទៀត បណ្តាលឲ្

បុរសម្នាក់ បើករថយន្តឡិចស៊ីស RX 300 គេចពីរថយន្ដមួយគ្រឿងទៀត បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយ

ភ្នំពេញ ៖ រថយន្ដមួយគ្រឿងធ្លាក់ចូលទឹកប្រឡាយខាងលើម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-8296 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
កាលពី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តពោធិ៍វន្ត ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុ ដោយមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងទិសដៅពីលិចកើតទៅលិចបញ្ជាស់ទិសគ្នា ខណៈផ្លូវតូចចង្អៀតនឹងងងឹតនោះ ក៏ស្រាប់តែរថយន្តរងគ្រោះម៉ាកឡិចស៊ីស RX 330 ពណ៌ទឹកមាស ខាងលើបានរ៉េចង្កូតទៅផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាក់ទឹកប្រឡាយ រងការខូចខាត ចំណែករថយន្តមួយគ្រឿងទៀត ខណៈពេលរថយន្តរងគ្រោះធ្លាក់ទឹកប្រឡាយ រថយន្តមួយគ្រឿងខាងលើបានបើកចេញពីកន្លែងកើតហេតុបាត់ ។ អ្នកបើករថយន្តឡិចស៊ីស RX 330 បានហៅរថយន្តស្ទូច ដើម្បីស្ទូចរថយន្តចេញពីក្នុងទឹក យកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង