តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះការបាត់បង់ និងខូចខាតទាំងនេះ?
តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះការបាត់បង់ និងខូចខាតទាំងនេះ? រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមន្ត្រីនគរបាលយកទៅរក្សាទុក ដូចយកទៅចោល លួចដោះគ្រឿងស្ទើរគ្មានសល់!!!
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២៣នេះ តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់ និងខូចខាតទាំងនេះ? ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តមានការស្លុតចិត្តយ៉ាងខ្លាំងពេលដែលទៅយករថយន្តរបស់ខ្លួនក្រោយពេលដោះស្រាយជាមួយជនរងគ្រោះចប់សព្វគ្រប់ និងដាក់ពាក្យស៉ំយករថយន្តរបស់ខ្លួនមកប្រកបមុខរបរកស៉ីវិញ។ តែអ្វីដែលហួសចិត្តនោះគឺទៅដល់ឃើញរថយន្តរបស់ខ្លួនត្រូវបានគេលួចយកដ៉ំដេ លួចខ្សែភ្លើង លួចកុងទ័រ លួចតាប្លូរ ចំណាំរថយន្តខ្លួនឯងសឹងមិនបាន ដែលមើលទៅគឺដូចជាខ្មោចឡានទៅហើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តដែលមន្ត្រីនគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក ហើយអស់គ្រឿងស្ទើរគ្មានសល់ គឺម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៣១៩ ជារថយន្តរបស់លោក យី សម្បត្តិ អាយុ ៣២ឆ្នាំ ដែលត្រូវតៃកុងបើកបរបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំនុចផ្លូវប្រសព្វអក្សរតេ ផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នោះមក ដោយសារតែម្ចាស់រថយន្តគ្មានលទ្ធភាពដោះស្រាយជូនទៅម្ចាស់ម៉ូតូដែលរងរបួស ក៏បានទុកឡាននៅកន្លែងប៉ូលីស ដោយមានការជឿជាក់លើការរក្សាទុក ក៏ខិតខំរកលុយ ដើម្បីដោះស្រាយជូនភាគីម៉ូតូ ដោយខិតខំធ្វើការបានលុយមកបានខ្លះ ចងការគេបានខ្លះដើម្បីដោះស្រាយ និងយករថយន្តទៅរកស៊ី ឬយកទៅលក់! តែឃើញរថយន្តរបស់ខ្លួនបែបនេះធ្វើឱ្យលោក និងក្រុមគ្រួសារមានការឈឺចាប់ និងស្លុតចិត្តយ៉ាងខ្លាំង។
សូបបញ្ជាក់ថា ករណីនេះភាគីខាងម៉ូតូដែលរងរបួសបានជាសះស្បើយហើយ រីឯរថយន្តនេះ ពេលកើតហេតុនោះគឺអាចបើកបរបាន និងមានសភាពជាប្រក្រតី ដោយមន្ត្រីមនគរបាលជាអ្នកបើកយកទៅរក្សាទុក និងបានតម្រូវឲ្យភាគីខាងរថយន្តបង់លុយជូនប៉ូលិសជាអ្នកបើកបរនោះទៀតផង។ ការបើកបរមានគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាមួយរួចទៅហើយ ពេលដោះស្រាយចប់ក៏ជួបបញ្ហាបន្ទាប់ នៅពេលទៅយករថយន្តចេញពីកន្លែងប៉ូលីសបាត់គ្រឿងខ្ទេចខ្ទីរ គឺជាបញ្ហាធំមួយទៀត តើអ្នកណាជាអ្នកទទួលខុសត្រូវ? ៕