Banner KNP Detail Top

មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែ

មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែជិះម៉ូតូបុកគ្នាពេញមួយទំហឹង

ខេត្តកណ្ដាល: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០និង៣០នាទី រំលងអធ្រាត្រ នៅចំណុចភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ម៉ូតូបង្កម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JX -0676 បើកបរដោយឈ្មោះ រិទ្ធ ណារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ( ស្លាប់) រួមដំណើរដោយយុវជនម្នាក់ឈ្មោះ ភឿន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាមិត្តភក្តិ (រងរបួស ធ្ងន់)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HX-3000 បើកបរដោយឈ្មោះ ភិន វុឌ្ឍ ភេទប្រុស អាយុ២៧ឆ្នាំ (រងបួសធ្ងន់) មានទីលំនៅភូមិព្រែកល្វា ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ករណីនេះ កម្លាំងជំនាញបានយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង