Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីពន្លះគ្នាជាមួយរថយន្តកូរ៉េដឹកត្រី បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ និងស្ត្រីរួមដំណើរម្នាក់ រងរបួសស្រាល នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ៍ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រថយន្តពីរគ្រឿងបានពន្លះគ្នាពេញទំហឹង ខណៈដែលបើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសស្រាល រីឯតៃកុងរថយន្តកូរ៉េដាក់មេប្រូច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណើររងរបួសស្រាល ចំណែករថយន្តកូរ៉េពាក់ស្លាកលេខ3A-1101 ខូចខាតស្រាល។


រីឯរថយន្តកាមរីឆ្លាមពាក់ស្លាកលេខ 2Q-8254ខូចខាតធ្ងន់ បើកបរដោយឈ្មោះ សុះ រូសាក់ ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សីកណ្តាល ខេត្តស្ទឹងត្រែង រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ស្ទឹងត្រែង។


ចំណែកអ្នករួមដំណើរឈ្មោះ ម៉ាត់ សាំរី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សីកណ្តាល ខេត្តស្ទឹងត្រែងរបួសស្រាល។ រថយន្តទាំងពីរគ្រឿងបានបើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តកាមរីឆ្លាមបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយរថយន្តកូរ៉េដឹកត្រីដែលបើកបរពីត្បូងទៅជើង ហើយក្រោយកើតហេតុអ្នកបើកបររថយន្តកូរ៉េបានរត់គេចខ្លួនបាត់។
ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង