Banner KNP Detail Top

ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង រូបសម្រស់ស្រស់ស្អាត នោះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី

ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង រូបសម្រស់ស្រស់ស្អាត នោះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី

ភ្នំពេញ ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល ក្រោយពេលបានឃើញ Miss Grand Cambodia 2022 មួយរូប ជឿជាក់ថា គ្រប់គ្នាប្រាកដជាស្គាល់ជាក់ជាមិនខាននោះឡើយ ដែលមានរូបសម្រស់ស្រស់ស្អាត នោះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកំពុងតែធ្វើអោយអ្នកគាំទ្រនាំគ្នាបញ្ចេញមតិយោបល់លេងសើចពាសពេញបណ្ដាញសង្គម Tiktok តែម្ដង ក្រោយពីមានគណនីមួយ បានថតសកម្មភាពកាយវិការច្រៀងរាំគួរឱ្យចាប់អារម្មណ៍របស់កញ្ញា វត្តី។
ទប់ចិត្តមិនជាប់ក៏មានអ្នកចូលទៅខមិននិយាយលើកឡើងពីបវកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពីមួយទៅមួយថា «លួចស្នេហ៍ដួងច័ន្ទ Version ម៉ាក់តូច» «ចង់យាយថា បើមិនថ្មីមែន ចែតីទេ» «កាយវិការ ម្ចាស់ដើមសចាញ់ហើយ ម៉ាក់តូច» «ជាប់ចិត្ដពូថេណាហើយចែ miss grand» «កំពូលមនុស្សតាប៉ិននឹង បើមិនប្លែក មិនថ្មីមិនមែនម៉ែខ្ញុំទេ» «អាយដលខ្ញុំពិសេសត្រង់ថា អត់ខ្លាចច្រឡំគេទេ ស្រួលម្យ៉ាងដែរ» «ម៉ែខ្ញុំអ្នករើសត្រូវតែទ្រាំ យូរៗចង់កាត់តាម»។
អ្នកខ្លះខមិនទៀតថា «គួរអោយស្រលាញ់ និងខ្នាញ់ដល់ហើយលោកអើយ មិនដែលបានជួបប្រទះទេ ព្រះម្ចាស់ថ្លៃ» «រាងក៏បាន កម្ពស់ក៏បាន មុខមាត់វិញក៏ស្រស់ស្អាត អញ្ចឹងៗអីអ្នកណាទ្រាំមិនស្រលាញ់មិនបាននោះ បើញិកញក់យ៉ាងនឹងនោះ» «មនុស្សល្អរបស់ហ្វេនអើយ ម្ដេចក៏អ្នកដូច្នេះ តាំងពីថ្ងៃចាប់ផ្ដើមប្រកួតរហូតជោគជ័យ ខ្ញុំដូចជាមានអារម្មណ៍ថា លង់ស្នេហ៍អ្នកដកចិត្តមិនរួចនោះទេ ពេលនេះ កាន់តែស្រលាញ់ទ្វេដង និងលើសដើមហើយ ព្រះនាងម្ចាស់តូចរបស់ខ្ញុំអើយ»។

លាមៗនោះ ក៏បានបង្ហោះនៅលើគណនី Tiktok បើកបង្ហាញឱ្យអ្នកគាំទ្របានឃើញ រហូតពួកគេនាំគ្នាលើកឡើងតៗគ្នាថា «ខ្ញុំមិនដែលបានឃើញបងវត្តី ចេះរាំច្រៀងបែបនេះពីមុនមកនោះទេ ពិតជាប្លែកខ្លាំងណាស់»។ ហើយអ្វីដែលធ្វើអោយអ្នករាល់គ្នាស្ទើរមិនចង់ជឿ និងនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ ស្រាប់តែស្រីស្អាតវ័យក្មេងកំពុងតែយកឆក់បេះដូងទស្សនិកជនយ៉ាងភ្លូកទឹកភ្លូកដីដែលត្រូវជាម្ចាស់មកុដលំដាប់រងទី៥ នៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 រូបនេះ បានចេញមុខមកបង្ហើរសំឡេងច្រៀងទាំងទឹកមុខញញឹមនៅបទរបស់តារាចម្រៀងប្រុសដ៏ស្រស់សង្ហារាងខ្ពស់ស្រឡះ នោះគឺលោកថេណា ដែលមានចំណងជើងថា «លួចស្នេហ៍ដួងច័ន្ទ» ព្រមទាំងលាយឡំជាមួយសំណើចសើចក្អាកក្អាយផងដែរ។ មិនតែប៉ុណ្ណោះថែមទៀត ឆ្លៀតធ្វើកាយវិការរស់រវើក ច្រៀងរាំយ៉ាងរលូនល្វតល្វន់ផង កាច់ចង្កេះដ៏ទន់ស្រឡូនផង រហូតបង្កើតជាចំណាប់អារម្មណ៍ដល់អ្នកគាំទ្រយ៉ាងព្រោងព្រាត ៕

អត្ថបទដែលជាប់ទាក់ទង