Banner KNP Detail Top

មនុស្ស២នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូ បុកគ្នា

មនុស្ស២នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូ បុកគ្នា


ខេត្តបន្ទាយមានជ័យៈ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូប៉ះគ្នានៅ ថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចទីតាំងកើតហេតុទល់មុខសណ្ឋាគារ ហួត ថាម ស្ថិតនៅក្នុង ភូមិបាលេលិយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូកូពីពណ៌ ផ្ទៃមេឃ លាយ ស អត់ផ្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច លុះមកដល់ ទីតាំងកើតហេតុ ក៏បានបុកជាមួយ ម៉ូតូពណ៌ត្រួយចេកអត់ផ្លាកលេខ អត់ស្គាល់ម៉ាក់បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើត ក៏បានបទឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឱ្យបុកគ្នាពេញកំហឹងតែម្ដង ធ្វើឱ្យបុរសម្នាក់បើកបរម៉ូតូពណ៌ត្រួយចេក រងរបួសធ្ងន់ ក៏បានកម្លាំងនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែតយករថយន្តដឹកជនរងគ្រោះទៅបន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតជួយសង្គ្រោះនឹងព្យាបាល។
សូមបញ្ជាក់៖នៅពេលកើតហេតុក៏មានកងកម្លាំងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតចុះធ្វើការវាស់វែងរកខុសត្រូវឱ្យភាគីទាំងសងខាងរួចហើយក៏នាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង