Banner KNP Detail Top

អាហារដ្ឋានយីហោស្រី មុំ ត្រូវបានលោកតាម្នាក់អាយុ៨៣ឆ្នាំ បើកបររថយន្តមួយគ្រឿង បុក

អាហារដ្ឋានយីហោស្រី មុំ ត្រូវបានលោកតាម្នាក់អាយុ៨៣ឆ្នាំ បើកបររថយន្តមួយគ្រឿង បុកចូលហាងដោយមិនទាន់ដឹងមូលហេតុ បណ្តាលឲ្យមនុស្សចាស់ក្មេង២នាក់ បានរងរបួស

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអារហារដ្ឋានយីហោស្រី មុំនៅបណ្ដោយផ្លូវជាតិលេខ៣ក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មនុស្សចាស់ក្មេង២នាក់បានរងរបួសត្រូវបានដឹកយកទៅព្យាបាលភ្លាមៗខណៈដែលកំពុងអង្គុយ ហូបអាហារ ត្រូវបានលោកតាម្នាក់អាយុ៨៣ឆ្នាំ បើកបររថយន្តស៊េរីទំនើបបុកចូលហាងដោយមិនទាន់ដឹងមូល ហេតុច្បាស់លាស់។
នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រ (Land Cruiser )ស៊េរី២០១១ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2Q-8555 បើកបរដោយឈ្មោះ ទ្រី ភី ភេទ ប្រុស អាយុ៨៣ ឆ្នាំ រស់នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីទិសខាងជើងទៅទិស ខាងត្បូង។ លុះមកដល់ចំណុចខាងលើរថយន្តបានបត់ ស្ដាំហើយជ្រុលចង្កូតចូលអាហារដ្ឋានយីហោស្រី មុំ ម្ចាស់ឈ្មោះស្រី មុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យរងរបួសមនុស្ស២នាក់ដែលកំពុងអង្គុយហូបអាហារ ទី១.ឈ្មោះ វី ដេវីត ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (រងរបួសស្រាល) និងទី២. ឈ្មោះ សេក សំអឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( របួសស្រាល) ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន បាត់ស្រមោល។
ករណីនេះ បណ្ដាលឱ្យ រងរបួសមនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖
-របួសមនុស្ស ០២នាក់( ស្រាល់)
-ខូចខាតរថយន្ត០១គ្រឿង(ស្រាល)
-ខូចខាត តុ០២ (ជ្រុង០១ មូល០១) កៅអីឈើ១០ កៅអីជ័រ១០ ទូរដាក់សម្ភារះលក់ដូរ០៣ គ្រែរប្រអប់ឈើក្បាច់០១(ខូចខាត២០%) គ្រឿងសង្ហារឹមរូបចម្លាក់ឈឺមាន( ត្រី តាកំប៉ោង ) សាឡុងឈើ០១ គល់ឈើ០៥គល់ និងសម្ភារៈមួយចំនួនទៀត។
តំណាងភាគីទាំងសងខាងសម្របសម្រួលគ្នា នៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕

អត្ថបទដែលជាប់ទាក់ទង