Banner KNP Detail Top

មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់និងស្រាល ករណី

មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកុម៉ូតូ២គ្រឿង

មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់និងស្រាល ករណី

ខេត្តស្វាយរៀង: កាលពី ល្ងាចថ្ងៃទី២៦ខែ កុម្ភៈឆ្នាំ២០២៣ នៅលើផ្លូវលេខ៣១៧ ចន្លោះគីឡូម៉ែត្រលេខ២-៣ ស្ថិតក្នុងភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះទេព លឹម សេង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើករថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦២០៦។
ចំណែកអ្នករងរបួសមានឈ្មោះ ប៉ែន នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រីឯអ្នករួមដំណើរមានឈ្មោះ ឆូក សាមាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករនិងឈ្មោះ គើន ឆរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាណ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀង( រងរបួសធ្ងន់)ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១Q-៩៦៤៣។
ចំណែកភាគីអ្នករងរបួសម្ខាងទៀតមានឈ្មោះ ពេជ្រ ប៊ុនធឿន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៣១៣៥។
មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦២០៦ បើកនៅលើផ្លូវលេខ៣១៧ក្នុងទិសដៅពីជើងទៅត្បូងមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១Q-៩៦៤៣ជិះគ្នា៣នាក់និងបន្តទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១Q-៣១៣៥ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ក្រោយមកអ្នករងរបួសត្រូវបានបញ្នូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោលដើម្បីចាត់ការបន្តតាមច្បាប់។
មូលហេតុដោយសារតែអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងមានជាតិអាល់កុល 0.703mg/Lផងដែរ៕

អត្ថបទដែលជាប់ទាក់ទង