Banner KNP Detail Top

បុរសម្នាក់ ស្លាប់ ករណីរថយន្តមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យស្លាប់ភ្លាមៗ

បុរសម្នាក់ ស្លាប់ ករណីរថយន្តមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យស្លាប់ភ្លាមៗ


ខេត្តសៀមរាប៖ នៅថ្ងៃទី 26 ខែកុម្ភៈឆ្នាំ២០២៣ បង្កដោយរថយន្តមិនស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក ម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1X-6160 អ្នកបេីកបរឈ្មោះ សំ ជាត់ ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង។តុល្យការករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ សំ ជាត់ អ្នកបើកបរម៉ូតូ (អត់ពាក់មួកសុវត្ថិភាព)ខូចខាតម៉ូតូធ្ងន់ ០១គ្រឿង និងមូលហេតុ: អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន
ចំណែកឯក សាកសពប្រគល់ជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីម៉ូតូ នឹងម៉ូតូ០១គ្រឿង
សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកយកមករក្សាទុកនៅការិយាយ នគរបាលចរាចរណ៍ផ្លូវគោក ទោះជាយ៉ាងណាកំលាំងជំនាញកំពុងស្រាវជ្រាវ តាមចាប់ជនបង្កយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង