Banner KNP Detail Top

ចង់ស្អាតឱ្យពួកម៉ាកជាជាងសាក់ចិញ្ចើម ជួយក្នុងតម្លៃថោកៗ មានអី

ចង់ស្អាតឱ្យពួកម៉ាកជាជាងសាក់ចិញ្ចើម ជួយក្នុងតម្លៃថោកៗ មានអីដេកមួយភ្លែត បើកមកវិញចិញ្ចើមស្អាតដូចគំនូរ

ប្រទេសថៃ៖ សូមជម្រាបថា រឿងរ៉ាវមួយនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ នៅខេត្តផេចៈប៊ូន ប្រទេសថៃ ដែលមានគណនីហ្វេសប៊ុកមួយបានចែកចាយរូបភាពរបស់ស្រ្តីម្នាក់ ទើបតែសាក់ចិញ្ចើមហើយថ្មីៗ ឃើញពិតជាហួសចិត្តខ្លាំងណាស់ ព្រោះចិញ្ចើមធំខ្លាំង មិនត្រូវក្បួនខ្នាតតែម្តង។
ស្រ្តីជនជាតិថៃម្នាក់ បានផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកចំពោះរឿងរ៉ាវរបស់គាត់ ខណៈដែលគាត់បានទៅសាក់ចិញ្ចើម នៅកន្លែងមិត្តភក្តិដែលជាជាង ដោយស្ដ្រីរូបនោះ គ្រាន់តែច្រឡំបិទភ្នែកដេកមួយភ្លែតសោះ ស្រាប់តែបើកមកវិញ ឃើញសមិទ្ធផលរបស់មិត្តហើយ គាំងនិយាយមិនចេញ។
បើតាមការរៀបរាប់របស់ស្រ្តីខាងលើនេះ បានឱ្យដឹងថា ជាងដែលសាក់ចិញ្ចើមឱ្យខ្លួននេះ ទើបតែស្គាល់គ្នាជាមិត្តដោយសារការផឹកស៊ីជាមួយគ្នា កាលពី ២សប្តាហ៍មុននេះឯង។ ក្រោយមកមិត្តរូបនេះ បានសាក់ចិញ្ចើមឱ្យខ្លួនក្នុងតម្លៃថោកៗប្រហែលជា ២០ ដុល្លារប៉ុណ្ណោះ ហើយខណៈកំពុងសាក់នោះ ខ្លួនក៏បានបិទភ្នែកដេកទៅមួយភ្លែត បើកមកវិញ ក៏បានចិញ្ចើមដូចជាក្នុងរូបនេះ ខ្លួនហួសចិត្តជាខ្លាំង គឺពិតជាធ្វើឱ្យបាត់បង់ទំនុកចិត្តណាស់។
ជាចុងក្រោយស្ត្រីរូបនេះ ក៏បានទៅរកគ្លីនិក កែសម្ផស្សផ្សេងទៀត ដើម្បីឱ្យគេជួយកែសម្រួលឡេីងវិញ ហើយក៏សង្ឃឹមថា វានឹងមានភាពដូចដេីមវិញ៕

អត្ថបទដែលជាប់ទាក់ទង