Banner KNP Detail Top

ករណីរឹត ក ប្លន់យករថយន្ដព្រូសអ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពី

ករណីរឹត ក ប្លន់យករថយន្ដព្រូសអ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់

រាជធានីភ្នំពេញ ៖ ករណីរឹតកប្លន់យករថយន្ដព្រូសអ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។
ពេលធ្វើដំណើរដល់ចំណុចកើតហេតុនេះ ក៏ត្រូវជនសង្ស័យចំនួន ០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹតកជនរងគ្រោះ ប៉ុន្តែឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់ រត់គេចខ្លួនបាត់តែម្ដង។
លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ។
*ទី២៖ ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង