Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ នៅស្វាយរៀង

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ នៅស្វាយរៀង


ខេត្តស្វាយរៀង ៖ ហេតុការណ៏នេះបានកើតឡើង កាលពី យប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១០៧និងលេខ១០៨ត្រង់ចំណុចភូមិនារាទេន ឃុំ ឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បុរសរងគ្រោះមានឈ្មោះតូច សុធា អាយុ២០ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះផាត ភារិទ្ធភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១T-៩៨៨៣រងខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះបន្ទាប់ពីឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។

មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១T-៩៨៨៣ ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AK-៤៨៤២ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត។ សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង