Banner KNP Detail Top

ស្រីស្រស់កម្ពស់បាន អ្នកនាង លន់ ដាណេ បានទៅធ្វើការកែសម្ជស្ស ក្រោយកែសម្ជស្សរួចរាល់ តារាស្រីរូបនេះកាន់តែ

ស្រីស្រស់កម្ពស់បាន អ្នកនាង លន់ ដាណេ បានទៅធ្វើការកែសម្ជស្ស ក្រោយកែសម្ជស្សរួចរាល់ តារាស្រីរូបនេះកាន់តែស្រស់ស្អាត ហើយក្មេងជាងវ័យមួយកម្រិត

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ស្រីស្រស់កម្ពស់បាន អ្នកនាង លន់ ដាណេ បានទៅធ្វើការកែសម្ជស្ស ពោលគឺក្រោយកែសម្ជស្សរួចរាល់ តារាស្រីរូបនេះកាន់តែស្រស់ស្អាត ហើយក្មេងជាងវ័យមួយកម្រិតទៀត បើទោះបីជាវ័យរបស់អ្នកនាងកាន់តែជ្រេរហើយក្តី។ អ្នកនាងពិតជាបានទៅកែសម្ជស្សពិតមែន បើទោះបីជាអ្នកនាងខ្លាចមុខកាំបិត ខ្លាចការឈឺចាប់ក៏ពិតមែន តែហេតុតែចង់បានភាពស្អាត ទើបអ្នកនាងសម្រេចចិត្តថាកែតែម្តង ទោះឈឺចាប់ប៉ុនណាក៏ទ្រាំ។
អ្នកនាង លន់ ដាណេ បានពោលថា ដូចជាមានការឈឺចាប់អ្វីខ្លាំងនោះឡើយ ពោលគឺការឈឺចាប់តែមួយថ្ងៃដំបូងតែប៉ុណ្ណោះ ក្រោយមកអ្វីដែលអ្នកនាងនឹកស្មានមិនដល់នោះ សម្រស់អ្នកនាងនាពេលនេះកាន់តែក្មេងជាវ័យតែម្តង។
អ្នកនាង លន់ ដាណេ បាននិយាយថា អ្នកនាងបានវេះកាត់ ត្របកភ្នែក និងបន្តឹងស្បែកមុខ ដោយអ្នកនាងគិតថា វ័យអ្នកនាងឆ្នាំនេះ ៣៩ឆ្នាំហើយដូច្នេះសម្រស់ក៏ទៅតាមនឹងដែរ ទើបបានជាមកថែមថយបន្ថែម ដើម្បីអោយសម្រស់របស់អ្នកនាងមានភាពល្អប្រសើរ និងក្មេងជាងវ័យ។
ទាក់ទងការកែទាំងពីរមុខនេះ អ្នកនាងបានចំណាយអស់តែ ១៨០០ដុល្លារ ពោលសម្រស់របស់តារាស្រីរូបនេះ ក្មេងជាងវ័យសឹងតែ ៣៦០ដឺក្រេ ក្រោយការកែ ដោយទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទាក់ទងជាមួយការកែសម្ជស្សនេះដែរ អ្នកនាង ដាណេ ដែលជាតារាកំប្លែងក៏ជម្រាបជូនថា ខ្លួនអ្នកនាងហើយដែលខ្លាចជាងគេលើមុខកាំបិត ដោយកាលពីមុនអ្នកនាងក៏ខ្លាចរអែងអញ្ជឹងដែរ ដោយគ្រាន់តែស្រម៉ៃក៏មិនហ៊ានផង តែការពិតវាដូចជាមិនឈឺចាប់ជាអ្វីអោយខ្លាំងនោះ ប្រសិនបើចង់បានភាពស្រស់ស្អាត គួរតែធ្វើទៅ។
ទាក់ទងរឿងសម្រស់របស់មនុស្សស្រីពិតជាសំខាន់ ដោយមនុស្សស្រីប្រៀបបាននឹងបុប្ផា ដោយមុននឹងឈានដល់ដំណាក់កាលរុះរោយនោះ ក៏យើងត្រូវថែទាំស្រោចទឹកអោយបានល្អ។
គួររលឹកដែរថា តារាកំប្លែងស្រីអ្នកនាង លន់ ដាណេ ក៏ធ្លាប់ការកែកុនខ្លះដែរ កាលពីកន្លងទៅ ពោលគឺមិនមានអ្វីជាផលរំខានចំពោះតារាស្រីរូបនេះឡើយ។ បើងាកមកអាជីពសិល្បៈរបស់អ្នកនាងវិញ អ្នកនាងហាក់មមាញឹកជាមួយការងារជាខ្លាំង ដោយថ្ងៃណាក៏រវល់ថត និងកម្មវិធីផ្សេងៗជាដើម ៕

អត្ថបទដែលជាប់ទាក់ទង