Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របេីកគេចពីម៉ូតូ ជ្រុលឡេីងខឿនសួនច្បារ បុកបង្គោលស្លាកប៉ាណូមួយដេីម រងការខូចខាត នៅភ្នំពេញ


ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងខណៈបេីកបរសុខៗក៏បានគេចពីម៉ូតូនៅខាងមុខជ្រុលឡេីងលេីខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ ក្បាលពណ៌ខៀវ ឆ្នូត ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F -1895 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏គេចម៉ូតូដែលកំពុងធ្វេីដំណេីរនៅខាងមុខក្នុងល្បឿនយឺតៗទេីបទាញចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង