Banner KNP Detail Top

ប្ដីប្រពន្ធបានស្លាប់ ចំណែកកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដឹកគ្នាមកពីវាស់ដី ហើយបានបុ

ប្ដីប្រពន្ធបានស្លាប់ ចំណែកកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដឹកគ្នាមកពីវាស់ដី ហើយបានបុកគោដែលរត់ឆ្លងផ្លូវ ធ្វើឱ្យដួលម៉ូតូត្រូវរថយន្តធុនធំ កិន

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
ជនរងគ្រោះស្លាប់២នាក់មាន ៖
១-ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំ ត្រូវជាប្តី
២-ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំត្រូវជាប្រពន្ធ។ រីឯកូនប្រុសរបួសធ្ងន់ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបាត់ដំបងAO-6766បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់មកពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសាផងដែរ។នៅពេលបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិះម៉ូតូបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ3C.1460និងមានសណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខព្រះសីហនុ4A.3008ដែលបើកបរស្របទិសគ្នាបុកហើយកិនបណ្តាលឱ្យស្លាប់ភ្លាមៗ២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើងបណ្តាលឱ្យជនរងគ្រោះ២នាក់ ស្លាប់នៅនិងកន្លែងនិងមាន១នាក់ទៀតរបួសធ្ងន់។ ក្រោយពីធ្វើការពិនិត្យ និងវាស់វែងហើយបានវេចខ្ចប់សាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធបានដឹកតាមរថយន្តសង្គ្រោះ បញ្ជូនដល់លំនៅឋាននៅឯខេត្តប៉ៃលិន ហើយម៉ូតូជនរងគ្រោះនិងរថយន្តបង្កគ្រោះថ្នាក់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង