គ្រោះ ថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង លើផ្លូវល្បឿនលឿន ចន្លោះ
គ្រោះ ថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង លើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់
ខេត្តព្រះសីហន៖ កាលពី យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គ្រោះ ថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។
ហេតុការណ៍នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាក BMW ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6806 អ្នកបើកបរភេទប្រុស ជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ និងមានអ្នករួមដំណើរជាមួយចំនួន០៤នាក់ប្រុសជាជនជាតិចិនដូចគ្នាមិនស្គាល់ឈ្មោះ។ បើកក្នុងទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ។ លុះដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្តាំដៃបុកប៉ះបង្គោលសុវត្ថិភាព ហើយជ្រុលទៅបុកនិងគំនរដីចិញ្ចើមផ្លូវថែមទៀតបណ្តាលឲ្យអ្នករួមដំណើរ ម្នាក់ជាជនជាតិចិនធ្លាក់ចេញពីរថយន្តហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយ០៣នាក់ទៀតរងរបួសមិនធ្ងន់ធ្ងរទេ។ សមត្ថកិច្ចជំនាញបន្តដោះស្រាយតាមនិតិវិធី ចំពោះវត្ថុតាងរថយន្ត១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕