Banner KNP Detail Top

តារាស្រីអ្នកនាង ដេននី ក្វាន់ បានប្រកាសបើកផ្លូវឲ្យកុមារី ល្អហួស ចូលប្រឡងក្នុងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះហើយ

តារាស្រីអ្នកនាង ដេននី ក្វាន់ បានប្រកាសបើកផ្លូវឲ្យកុមារី ល្អហួស ចូលប្រឡងក្នុងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះហើយ

ភ្នំពេញ៖ ប្រាកដណាស់ ដោយមានឈាមជ័រជាអ្នកសិល្បៈក្មេងស្រីរាងតូចច្រឡឹង ល្អហួស កំពុងតែសាងភាពលេចធ្លោតាមរយ:ការ Cover បទចម្រៀងជំនាន់ដើម និងសម្ដែង ហើយបច្ចុប្បន្នក៏កំពុងហ្វឹកហាត់ដើរម៉ូដ ដើម្បីបំពេញក្ដីស្រមៃរបស់នាងផងដែរ។ ល្អហួស ក៏ត្រូវបានមហាជា ច្រើន កោតសរសើរនូវរូបសម្រស់និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈ ដែលទម្រង់មុខមាត់របស់នាងត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ា យ៉ា តួឯក ថៃ ។
តារាស្រីអ្នកនាង ដេននី ក្វាន់ បានប្រកាសបើកផ្លូវឲ្យកុមារី ល្អហួស ចូលប្រឡងក្នុងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះហើយ។ ដោយ ដេននី ក្វាន់ ក៏បានអំពាវនាវសុំការគាំ ទ្រពីមហាជនទៀតផង។
ដោយមើលឃើញពី ទេព កោសល្យរូប សម្រស់កាសិក្សាបានល្អ រួមទាំង មានការគាំទ្រផង នោះទើបក្រុមគ្រួសាររបស់នាងបានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងតូច ល្អហួស ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នៅឆ្នាំ២០២៣នេះ ។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកតារាស្រី ដេននី ក្វាន់ បានធ្វើការបញ្ជាក់បែបនេះថា ឆ្នាំ២០២៣នេះ កូនស្រីរបស់ខ្ញុំ«ល្អហួស»ដាក់ពាក្យប្រកួត Miss P reteen International Cambodia ហើយ។ សូមពុកម៉ែបងប្អូនជួយគាំទ្រផង។


គេក៏កត់សម្គាល់ឃើញថា បើផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំងការសម្ដែង ច្រៀង រាំ និងដើរម៉ូដ បូកផ្សំ ជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ ល្អហួ ស បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រយល់ថា ល្អហួស និងទទួលបានលទ្ធផលល្អជាក់ជាមិនខានក្នុងការប្រឡងខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង