Banner KNP Detail Top

រថយន្តខ្នាតយក្សបើកបុករះបាក់បង្គោលភ្លើងមួយដើម និងជញ្ជាំងសាលារៀនមួយផ្ទាំង ស្ថិតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

រថយន្តខ្នាតយក្សបើកបុករះបាក់បង្គោលភ្លើងមួយដើម និងជញ្ជាំងសាលារៀនមួយផ្ទាំង ស្ថិតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ÷នៅ ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករអោយមានភាពភ្ញាក់ផ្អើលដល់ពលរដ្ឋដោយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(HYUNDY) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3B.6118 បើកបរដោយឈ្មោះ សុក សេក ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិកំពង់លួង ឃុំអន្លង់ត្នោត ស្រុកគគរ ខេត្តពោធិ័សាត់,និងមានព្រូម្នាក់ឈ្មោះ ស៊ុន ឌីណា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិកងមាស ឃុំសងគង ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពនៅហ្នឹងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើចេញពីភ្នំពេញមកដឹកកាកអំពៅនៅក្រុមហ៊ុនលីយ៉ុងផាត់លុះមកដល់ចំណុចគីឡូម៉ែត្រលេខ (៩៦-៩៧)ស្ថិតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបើកវ៉ារថយន្តមួយគ្រឿងជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងបាក់អស់មួយដើមនិងរបងសាលារៀនមួយផ្ទាំង។ចំណែកអ្នកបើកបររថយន្តនិងព្រូឡានមិនមានបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជិវិតនោះឡើយ។
សមត្ថកិច្ចបានជួយសម្រួលចរាចរណ៍និងរកមធ្យោបាយដឹកវត្ថុតាងដែលបង្កហេតុយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់មកដោះស្រាយនាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង