Banner KNP Detail Top

បុរស០៣នាក់ រងរបួសធ្ងន់ស្រាល គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បុកគ្នាពេញទំហឹង នៅស្វាយរៀង

បុរស០៣នាក់ រងរបួសធ្ងន់ស្រាល គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បុកគ្នាពេញទំហឹង នៅស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅចំណុចភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
អ្នកបើកបង្កហេតុមាន ឈ្មោះ អំ ពេញ អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា សេ១២៥ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១J.៧១២៨ខូចខាតទាំងស្រុង។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហ៊ន សីហា អាយុ ២៦ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរឈ្មោះ ហ៊ូ ស្រស់ អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក FUTURE ពណ៌ខ្មៅ គ្មានស្លាកលេខ ។

មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១J.៧១២៨ដោយធ្វើដំណើរក្នុងទិសដៅកើតទៅលិច មិនពាក់មួកសុវត្ថិភាពហើយមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក FUTURE ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា២នាក់បញ្ច្រាសទិសគ្នាពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលទាំងយប់។
ក្រោយមកអ្នករងរបួសធ្ងន់២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រស់ ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង