Banner KNP Detail Top

យុវជន២នាក់ ខណៈជិះម៉ូតូ១គ្រឿងឌុបគ្នា ក៏វ៉ារថយន្ត១គ្រឿងខាងមុខ កំពុងបើកស្របគ្នា ក៏បានជ្រុលទៅបុកជាមួយរថយន្តដឹកប្រេងឥន្ធនៈ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្លូវរថភ្លើង ខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះទាំង២នាក់នេះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅមុនពេលកើតហេតុ អ្នកទាំង២ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-7073 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ារថយន្ត១គ្រឿងខាងមុខដែលកំពុងបើកស្របគ្នា។ ខណៈនោះក៏បានជ្រុលទៅបុកជាមួយថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងពណ៍សឆ្នូតក្រហមនិងទឹកប៊ិច ពាក់ស្លាកលេខ ក-1873 ភព3 ទៀត ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តនោះកិនអូសជាច្រើនម៉ែត្រ បែកក្បាលស្លាប់បាត់បង់ជីវិភ្លាមៗក្រោមរថយន្តនៅនឹងកន្លែងទាំងមនុស្សទាំងម៉ូតូគួរឲ្យរន្ធត់តែម្ដង។
សមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិរបស់យុវជនរងគ្រោះ ឲ្យទៅទទួលយកសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង