Banner KNP Detail Top

បុរសម្នាក់ បើករថយន្ដយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកថ្មមួយគ្រឿង កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ នៅភ្នំពេញ

បុរសម្នាក់ បើករថយន្ដយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកថ្មមួយគ្រឿង កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី ៧ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តដឹកថ្មធុនធំ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ភ្នំពេញ3D-2089 មួយគ្រឿង ក្នុងទិសដៅពីត្បូងមកជើង ដើម្បីឡើងផ្លូវ៣០ម៉ែត្រ រួចក៏បត់ឆ្វេង នៅពេលរថយន្ដកំពុងបត់បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកlexusRX400hមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AH-8857 បើកបរដោយបុរសម្នាក់បើកបរក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន លុះមកដល់ត្រងកន្លែងកើតហេតុ ក៏បានជ្រុលទៅបុករថយន្តដឹកថ្ម ដែលបើកបត់ឆ្លងផ្លូវ ចំពាក់កណ្តាលរថយន្ដយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត LexusRX400h ខ្ទិចផ្នែកខាងមុខយ៉ាងដំណំ ។ចំណែករថយន្ដដឹកថ្មវិញរការខូចខាតតិចតួច រីឯម្នាក់វិញរតគេចខ្លួនបាត់។
សមត្ថកិច្ចមូលដ្ឋានរកដំណាងម្ចាស់រថយន្ដមិនឃើញ រួចក៏ប្រគល់រថយន្ដទាំង០២ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង