Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ស្ពឺ

បុរសម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AE-7756 មិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកបើកបរនោះទេ (បានចតរថយន្តទុកចោលហើយរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ) បើកបរតាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ០១គ្រឿងម៉ាក HONDA CB ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សោម រតនា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងទាំង០២គ្រឿងនគរបាលជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង