Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ដោយអន្ទិតម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាយអោយមុតប៉ះចំរន្ធគូទ ដេរអស់ជាង២០ថ្នេរ នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍ ដោយអន្ទិតម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាយអោយមុតប៉ះចំរន្ធគូទ ដេរអស់ជាង២០ថ្នេរ នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅលើទំព័រហ្វេសប៊ុកផេករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាព០៥សន្លឹក និងសារថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីយប់ ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអន្ទិតម្នាក់ ជិះម៉ូតូ ដួលដោយខ្លួនឯង បណ្តាយអោយមុតប៉ះចំ រន្ធគូទ ដេរអស់ជាង២០ថ្នេរ នេះបើតាមឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ។
ជនរងគ្រោះឈ្មោះ ថាន ប៊ុនថា ជាអន្ទិតទើបតែលាចាកសិក្ខាបទមកធ្វើការនៅរោងចក្រកែច្នៃ កៅស៊ូក្រែប ផ្នែកខាងថ្លឹងរថយន្ត ហើយបានបើកបរម៉ូតូដួលដោយខ្លួនឯង មិនដឹងជាទៅប៉ះចំនឹងវត្ថុអ្វីទេទើបបណ្តាយអោយមុតប៉ះចំរ.ន្ធគូ.ទ ដេរអស់ជាង២០ថ្នេរ ភ្ញាក់ផ្អើលដល់ព្រះសង្ឃ ឧបាសក ឧបាសិការចំណុះជើងវត្តកែវផុស ទាំងយប់ មកសាកសួរសុខទុក្ខអន្ទិតដែលរងរបួសប៉ែកខាងបាតក្រោម ។
គួរអោយចាប់អារម្មណ៍នោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានផ្ដាំផ្ញើថា “ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍តាមម៉ូតូ ត្រូវតែប្រុងប្រយ័ត្ន គួរតែស្លៀកខោលីអូ អោយបានក្រាស់ៗបន្តិច” ៕

អត្ថបទដែលជាប់ទាក់ទង