Banner KNP Detail Top

មុខសញ្ញាគ្រឿងញៀន ០២នាក់ ជំនាញខាងជិះម៉ូតូដេីរលក់ថ្នាំញៀន ចុងក្រោយអស់លក្ខណ៍

មុខសញ្ញាគ្រឿងញៀន ០២នាក់ ជំនាញខាងជិះម៉ូតូដេីរលក់ថ្នាំញៀន ចុងក្រោយអស់លក្ខណ៍

ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនចំនួន ០២នាក់ ជំនាញខាងជិះម៉ូតូដេីរលក់ថ្នាំញៀន ចុងក្រោយអស់លក្ខណ៍ត្រូវកម្លាំងនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យចំនួន ០២នាក់នេះ ទី១ឈ្មោះ ហ៊ឺន សំណាង ហៅប៉ឹប ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី២ឈ្មោះ ប៊ុន សុហេង ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
បេីតាមប្រភពព័ត៍មានពីលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ បាលស្រុកសង្កែ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះថា លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីព្រលប់ថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ នៅចំណុចភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ជនសង្ស័យចំនួន ០២នាក់។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្មុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់ ទម្ងន់ ( ៥,៦២ ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន។
-ទូរសព្ទ័ដៃចំនួន០២គ្រឿង,កាបូបលុយចំនួន០២។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាវេវអាល់ហ្វាពណ៍ខ្មៅ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខបាត់ដំបង1AL 6007 លេខតួ ,លេខម៉ាស៊ីន NF100 ME- 00 38950។
សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង