Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាក់ស្ដែងពីបទ លួចទូរស័ព្ទ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាក់ស្ដែងពីបទ លួចទូរស័ព្ទ

ភ្នំពេញ÷ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ស្ដែងពីបទលួច (លួចទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៥៧ កែងផ្លូវ១៥០ ក្រុមទី០ ៥ ភូមិ០៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជា ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ម្តុំផ្សារត្រពាំងឈូក សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចចាប់បានវត្ថុតាងចាប់យកមានទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11 ពណ៌បៃតងខ្ចី(ជារបស់ជនរងគ្រោះ)ដែលជន សង្ស័យរូបនេះលួចយកនៅក្នុងពេលកើតហេតុ ។ សំរង់ស្នើសុំពិសោធន៍ (Test Covid-19) លើជនសង្ស័យខាងលើ ជាលទ្ធផល Negative (អវិជ្ជមាន)។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។
ជនសង្ស័យខាងលើកំពុង ឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង