Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្តាលឲ្យរងរបួសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្តាលឲ្យរងរបួសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ នៅភ្នំពេញ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខ ក្រុមហ៊ុនតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IV-2310 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុនេះ បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយវិញ ខណៈកំពុងតែបត់ ផ្លូវមានការចង្អៀតផង ក៏មានរថយន្តឡិចចស៊ីស RX- 300មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-4205បើកមកពីក្រោយចាប់ហ្រ្វ័ងមិនជាប់ជ្រុលបុកម៉ូតូពីចំហៀងខាងក្រោយ បណ្ដាលឲ្យដាច់កន្ទុយខាងក្រោយនិងដាច់ស្លាកលេខចេញពីតួ និងរបួសនារីម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯប្រទីពេទ្យ ចំណែកម្នាក់ទៀតបានចេញពីកន្លែងកើតហេតុបាត់។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា អស់រយៈពេលជាង ១ ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងចំនួន១០០ ដុល្លារទៅឲ្យខាងភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង