Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ដែកបង្កាន់ដៃស្ពានបាឡេចំនួន២ផ្ទាំងបានវៀច ក្រោយពីបុរសម្នាក់ បើករថយន្តរេចង្កូតទៅបុក ហើយបន្តបើកគេចខ្លួន សន្តិសុខនាំគ្នាដេញឃាត់បាននៅជិតស្ពានជ្រោយចង្វារ

គ្រោះថ្នាក់ចរាចរណ៍ ដែកបង្កាន់ដៃស្ពានបាឡេចំនួន២ផ្ទាំងបានវៀច ក្រោយពីបុរសម្នាក់ បើករថយន្តរេចង្កូតទៅបុក ហើយបន្តបើកគេចខ្លួន សន្តិសុខនាំគ្នាដេញឃាត់បាននៅជិតស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២ នៅត្រង់ចំណុចស្ពានបាឡេត្រើយខាងលិច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3253 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្ពានបាឡេ រថយន្តបានបត់ឡើងឆ្លងកាត់ស្ពាន ដោយបើកបរក្នុងស្ថានភាពល្បឿនលឿន សង្ស័យថាស្រវឹងផងនោះ ហើយខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុ.កដែកបង្កាន់ស្ពានវៀចអស់ចំនួន២ ផ្ទាំងតែម្តង។
ភ្លាមៗនោះ រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបើកយ៉ាងលឿនទៅតាមបណ្តោយផ្លូវ OCIC ខណៈពេលនោះសន្តិសុខយាមគល់ស្ពានបានប្រទះឃើញក៏បានរាយការណ៍បន្តទៅប្រាប់អោយខាងសមត្ថកិច្ចប្រចាំការនៅគល់ស្ពានជ្រោយចង្វា ដើម្បីអោយជួយឃាត់រថយន្តបង្កនោះ តែនៅមិនឈប់ទាល់តែសោះ រថយន្តនៅតែបន្តបើកគេចខ្លួនទៅតាមបណ្តោយផ្លូវទន្លេសាបបានបត់ស្តាំចូលទៅខាងមុខហ្គារ៉ាសលាងរថយន្តយីហោ(58) ខាងមុខវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា ក្រុមសន្តិសុខរបស់ក្រុមហ៊ុន OCIC បានជិះមកតាមពីក្រោយ ហើយបានទាក់ទងទៅខាងនគរបាលបុស្តិ៍ឬស្សីកែវអោយមកទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគម៍ផងដែរ។
រថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង