Banner KNP Detail Top

ប្តី បន្ទាប់ពីស្រវឹងស្រា ត្រលប់មកផ្ទះមិនឃើញប្រពន្ធ រួចដុតផ្ទះខ្លួនឯង ឆេះគ្មានសល់

ប្តី បន្ទាប់ពីស្រវឹងស្រា ត្រលប់មកផ្ទះមិនឃើញប្រពន្ធ រួចដុតផ្ទះខ្លួនឯង ឆេះគ្មានសល់

ខេត្តស្វាយរៀង: កាលពី យប់ ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៣ នៅភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ។ ជនសង្ស័យមានឈ្មោះយឹង បារាំង អាយុ៤១ឆ្នាំមុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ។
ចំណែកសម្ភារ:ខូចខាតរួមមាន:ផ្ទះ១ខ្នងមានទំហុំ៥ម៉ែត្រនិង៦ម៉ែត្រ.ម៉ូតូ ចំនួន០១គ្រឿងអង្ករចំនួន០១បេស្រូវចំនួន២០តៅនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
មុនកើតហេតុបុរសជាប្ដីបានផឹកស្រាជោគហើយបានត្រលប់ផ្ទះទាំងអាការះទ្រេតទ្រោត ខណះនោះស្រែកហៅប្រពន្ធនិងដើររកពេញក្រោមផ្ទះ។ ប្រមាណជាកន្លះម៉ោងក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលថាមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកអាជ្ញាធរមូលដ្ឋានមកអន្តរាគមន៏អកុសលភ្លើងឆេះពេញក្រមុំទៅហើយ។ សមត្ថកិច្ចបានមកដល់និងធ្វើការឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលគគីសោម ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង