Banner KNP Detail Top

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើរបៀបវារៈ ”សេក្តីព្រាងស្ដីពីសារពើពន្ធ ”

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើរបៀបវារៈ ”សេក្តីព្រាងស្ដីពីសារពើពន្ធ ”


ភ្នំពេញៈ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើរបៀបវារៈ”សេក្តីព្រាងស្ដីពីសារពើពន្ធ ” ។

ច្បាប់ស្ដីពីសារពើពន្ធក្នុងគោលបំណងគ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិ បាល។ទោះជាយ៉ាងណាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះនៅមានចន្លោះប្រហោងនិងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។ស្របតាមយុទ្ធសាស្រ្តចតុកោណដំណា ក់កាលទី៤កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរ ញ្ញវត្ថុសាធារណៈក្របខ័ណ្ឌគោលនយោបា យសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនិងបំណងប្រាថ្នាសម្រេចឱ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ រាជរដ្ឋាភិបាលត្រូវធ្វើការគិតគូរគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពចំណូល សេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលវែងដែលទាមទារចាំបាច់ឱ្យមានការរៀបចំកែទម្រង់ប្រព័ន្ធពន្ធ ដារនិងការរៀបចំច្បាប់និងលិខិតបទដ្ឋាន គតិយុត្តស្ដីពីពន្ធដារមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅដោយឈរ លើគោលការណ៍៖(១)ចីរភាពកំណើនសេដ្ឋ កិច្ច (២)ចីរភាពកំណើនចំណូល (៣)ការប្រ កួតប្រជែងដោយស្មើភាពនិងយុត្តិធម៌និង (៤)សមធម៌សង្គម។
គោលបំណងនៃសេចក្តីព្រាងច្បាប់សេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធមិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេប៉ុន្ដែគឺដើម្បីផ្តល់ភាពងាយស្រួលកែលម្អបំពេញចន្លោះខ្វះខាតនិងធានាបាននូវសង្គតិភាពដោយ៖ (១)ប្រមូលផ្ដុំចងក្រងច្បាប់និងលិខិតបទដ្ឋា នគតិយុត្តស្ដីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ -ច្បាប់នានានិងច្បាប់ស្ដីពីសារពើពន្ធព្រមទាំងវិសោធនកម្មជាបន្ដបន្ទាប់ក្នុងគោ លបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែ ងរកនិងអនុវត្ត (២) កែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញតិ្តដែលមានភាពខ្វះចន្លោះដោយផ្អែកលើមូលដ្ឋានមួយចំនួនដូចជាបទពិសោធក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋា នគតិយុត្តស្ដីពីពន្ធដារជាធរមានចការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នានិងឧត្តមានុវត្តន៍អន្តរជាតិនានា (៣)ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើ ម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ បាលសម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួនក្នុងករណីដែលប្រទេសជាតិប្រ ឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុឬគ្រោះអាសន្នឬតម្រូវការចាំបាច់បន្ទាន់នានាក្នុងការធានាលំនឹងជីវភាពនិងសុខុមាលភាព របស់ប្រជាជននិងធានាប្រក្រតីភាពនៃកិច្ចដំណើរការសេដ្ឋកិច្ចនិងសង្គមតាមរយៈការផ្ដល់ការអនុគ្រោះពន្ធអាករដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវក្របខ័ណ្ឌ គតិយុត្តសម្រាប់ដាក់ឱ្យអនុវត្តភ្លាមនិងជាកម្មវត្ថុនៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុនាពេលបន្ទាប់និង(៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាស្រ បតាមការវិវត្តនៃសង្គមសេដ្ឋកិច្ចនិងបរិបទថ្មីៗនៃវិស័យធុរកិច្ចតាមរយៈការប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានទំនើបក្នុងការកៀរ គរនិងគ្រប់គ្រងការប្រមូលចំណូលដូចជាការចុះបញ្ជីតាមថ្នាលចេ្ចកវិទ្យាព័ត៌មានការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធតាមអន ឡាញក្នុងគោលបំណងលើកកម្ពស់គុណភា ពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញនិងងាយស្រួលក្នុងការបង់ពន្ធព្រមទាំងធា នបានានូវតម្លាភាព គណនេយ្យភាពនិងប្រ សិទ្ធភាពក្នុងការប្រមូលចំណូល។
ខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ច្បា ប់ស្ដីពីសារពើពន្ធជាធរមានមានចំនួន៧ជំពូ កចែកចេញជា១៥៥មាត្រាបូករួមទាំងបទ ប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀតដែលនៅរប៉ាត់ប៉ាយក្រៅពីច្បាប់ស្ដីពីសារពើពន្ធ ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះមានចំនួនដល់ទៅ២០ជំពូកនិង ២៥៥ មាត្រាដោយសារជាការរួមបញ្ចូលគ្នានូវច្បាប់ស្ដីពីសារពើពន្ធជាធរមាននិងច្បា ប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារដែលនៅរប៉ាត់ប៉ាយទាំងអស់ហើយបន្ថែមដោយមាត្រាថ្មីមួយចំនួនដើម្បីបំ ពេញបន្ថែមនូវចំណុចខ្វះខាត។ ដោយ ឡែកចំពោះផ្នែកទោសទណ្ឌក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់និងបានកែសម្រួលរួចរាល់ហើយបន្ទាប់ពីមានធាតុចូលពីក្រសួងយុត្តិធម៌និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោ យជាមួយអង្គភាពប្រឆាំងអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង