Banner KNP Detail Top

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូមួយគ្រឿង ក្រុងព្រះសីហនុ

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូមួយគ្រឿង ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចំណុចភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីអំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ មួយគ្រឿង ម៉ាក WINNER ពណ៌ ក្រហមលាយខ្មៅ គ្មានស្លាកលេខ រួចជិះគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្តុតាងនៅចំណុចភូមិអាចម៌មឹក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ ប៉ឹង រស្មី អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាក WINNER ពណ៌ក្រហម លាយខ្មៅ (គ្មានស្លាកលេខ)។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង