បុរសជនជាតិចិនម្នាក់ បានខឹងនឹងបុគ្គលិកផ្សារទំនើប មួយកន្លែង រហូតមានការជេរប្រមាថ និងស្ទុះទៅវាយចំកណ្តាលមុខ ដោយសារ
បុរសជនជាតិចិនម្នាក់ បានខឹងនឹងបុគ្គលិកផ្សារទំនើប មួយកន្លែង រហូតមានការជេរប្រមាថ និងស្ទុះទៅវាយចំកណ្តាលមុខ ដោយសារ ខឹងបុគ្គលិកផ្សារទំនើប ទៅឃាត់មិនឲ្យបន្ទោរបង់ លើបង្គោលភ្លើង ក្នុងបរិវេណផ្សារទំនើប
ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង នៅ យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខបរិវេណ អគារផ្សារទំនើបសូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ បុរស នារីបរទេស មួយក្រុម មានបុរសជនជាតិចិនម្នាក់ និងនារីជនជាតិចិន និងវៀតណាម ៣ នាក់ទៀត ទើបតែដើរចេញពីកន្លែងផឹកស៊ី មួយកន្លែង មកដល់ចំណុចកើតហេតុ រួចឈរបន្ទោរបង់ នៅចំណុចបង្គោលភ្លើង លើចិញ្ចើមផ្លូវ មុខបរិវេណផ្សារទំនើប Soho Mall ឃើញដូច្នេះ ជនរងគ្រោះ បានដើរទៅនិយាយប្រាប់ បុរសជនជាតិចិន ខាងលើនោះថា No No! កឺកឺ! និងធ្វើកាយវិការហាមមិនឲ្យនោម ដាក់បង្គោលភ្លើងនោះឡើយស្រាប់តែ បុរសជនជាតិចិន ទំនងជាស្រវឹងផង ក៏បានដើរសំដៅមកវាយបុគ្គលិកផ្សារទំនើប Soho Mall នោះ មួយដៃចំកណ្ដាលមុខនិងជាច្រើនដៃទៀត ចំលើខ្លួន ឃើញដូច្នេះបុគ្គលិកម្នាក់ទៀត ក៏ចូលទៅជួយឃាត់ បង្កការភ្ញាក់ផ្អើលដល់ សន្តិសុខផ្សារទំនើបSoho MAll និងកម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ ឃាត់បុរសជនជាតិចិន ខាងលើនោះសិន ដើម្បីសួរនាំរកមូលហេតុផងដែរ តែបែរជាបុរសជនជាតិចិននោះ ប្រតាយប្រតប់ ជាមួយកម្លាំងអាវុធហត្ថ ទើបកម្លាំងអាវុធហត្ថ ធ្វើការចាប់ដាក់ខ្នោះ ឃាត់ខ្លួន បញ្ជូនទៅសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមនតែម្ដង ។
ឃាត់ខ្លួនបុរស បរទេស ជាជនជាតិចិន យកទៅសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន ដោយមានជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង៕