Banner KNP Detail Top

ឃាត់ខ្លួនអ្នកញៀនល្បែងបៀ ចំនួន០៩នាក់ នាំមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចព្រៃចេកក្បែរផ្ទះរបស់ឈ្មោះ ឆយ ធឿម ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
បង្ក្រាបល្បែងស៊ីសងខុសច្បាប់លេងបៀ នៅចំណុចនេះ ជាលទ្ធផលកម្លាំងនគរបាលឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបានចំនួន០៩នាក់ ។ អ្នកទាំង០៩នាក់ ជាស្ត្រីទាំងអស់រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
វត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ បៀចំនួន៩២សន្លឹក កន្ទេលសម្រាប់ក្រាលចំនួន០១ សារុងសម្រាប់ក្រាលលេងចំនួន០៣ ការ៉ុងសម្រាប់ទ្រព្យ ចំនួន០១ ។ ចំពោះអ្នកលេងល្បែងស៊ីសង ទាំង០៩នាក់ កម្លាំងនគរបាលបាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីធ្វើកិច្ចសន្យា និងធ្វើកំណត់ហេតុអប់រំ នៅប៉ុស្តិ៍លើកទី០១ ដើម្បីបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ និងឲ្យក្រុមគ្រួសារ ធ្វើលិខិតធានា ត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង