Banner KNP Detail Top

រថយន្តកូរ៉េមួយគ្រឿង ម្ចាស់បេីកបរលឿន ចុះពីលេីស្ពានអាកាសចោមចៅហ្វ្រាំងមិនស៊ី គេចពីម៉ូតូមួយគ្រឿងនៅខាងមុខ រេទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីម

រថយន្តកូរ៉េមួយគ្រឿង ម្ចាស់បេីកបរលឿន ចុះពីលេីស្ពានអាកាសចោមចៅហ្វ្រាំងមិនស៊ី គេចពីម៉ូតូមួយគ្រឿងនៅខាងមុខ រេទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីម


ភ្នំពេញ៖ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តកូរ៉េមួយគ្រឿងម្ចាស់បេីកបរលឿនចុះពីលេីស្ពានអាកាសចោមចៅហ្វ្រាំងមិនស៊ីគេចពីម៉ូតូមួយគ្រឿងនៅខាងមុខរេទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីមរងការខូចខាត។
មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B 3693 ធ្វេីដំណេីរចុះពីលេីស្ពានអាកាសចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿនខណៈដល់ចំណុចកេីតហេតុក៏មានម៉ូតូមួយគ្រឿងបេីកឆ្លងផ្លូវក៏ចាប់ហ្វ្រាំងតែមិនស៊ីទេីបទាញចង្កូតគេចជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកសញ្ញាមួយដេីមបាក់រៀបដល់ដីរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង