Banner KNP Detail Top

បង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមាត់ទន្លេ ក្រុមទី២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

បង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមាត់ទន្លេ ក្រុមទី២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញខណ្ឌឫស្សី បានសហការជាមួយកម្លាំងនគរបាល រដ្ឋបាលច្រាំងចំរេះ២ ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចមាត់ទន្លេ ក្រុមទី២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ គឺ១-ឈ្មោះ លី ហ្វារីត ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅ ក្រុមទី១ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សំ ម៉ាត់លី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅ ក្រុមទី១ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ចំពោះសម្ភារៈដកហូត: -ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់(ជារបស់ឈ្មោះ លី ហ្វារីត)
-ទូរស័ព្ទចំនួន០៣គ្រឿង ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង