Banner KNP Detail Top

ករណីស្ត្រី ដែលមានការធ្លាក់ឈាមក្រោយសម្រាលកូនរួច និងបានទទួលមរណភាព នៅមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីបំភ្លឺ

ករណីស្ត្រី ដែលមានការធ្លាក់ឈាមក្រោយសម្រាលកូនរួច និងបានទទួលមរណភាព នៅមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីបំភ្លឺ


ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីករណីស្ត្រីដែលមានការធ្លាក់ឈាមក្រោយសម្រាលកូនរួចនិងបានទទួលមរណភាពនៅមន្ទីរពេទ្យថ្នាក់ជាតិមក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣បានចេញសេក្តីបំភ្លឺជូនសាធារណជនដូចខាងក្រោម ៖
ស្រ្តីខាងលើឈ្មោះ ហាយ សារ៉ាន់ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង បានមកទទួលសេវាសម្រាលកូននៅ មណ្ឌលសុខភាពមុខដា វេលាម៉ោង០៦:១០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងស្ថានភាពឈឺពោះសម្រាលកូន មាត់ស្បូនបើកជិតអស់ (8cm) និងមានសញ្ញាបម្រុងក្រឡាភ្លើង ត្រូវការការជួយសង្គ្រោះបន្ទាន់ ។
ក្រុមគ្រូពេទ្យបានធ្វើការសម្រាលនិងជួយសង្គ្រោះទៅតាមបច្ចេកទេស ដោយទទួលបានកូនប្រុសមួយមានទម្ងន់ទាប (1,8Kg) នាវេលាម៉ោង ០៦:៤៧ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ។

ក្រោយសម្រាលកូនរួច ស្ដ្រីនេះមានអាការធ្លាក់ឈាមធ្ងន់ធ្ងរ គ្រូពេទ្យបានបន្តជួយសង្គ្រោះនៅមណ្ឌលសុខភាព តែស្ថានភាពស្ត្រីរងគ្រោះនៅបន្តធ្លាក់ឈាម ក៏បញ្ចូនមកមន្ទីរពេទ្យបង្អែករមាសហែក ដើម្បីធ្វើការសង្គ្រោះបន្ត ។ ក្រោយការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ស្ថានភាពមិនប្រសើរក៏បានបន្តបញ្ចូនដោយរថយន្តគិលានសង្គ្រោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ។

ក្រោយពីការសង្គ្រោះដោយយកចិត្តទុកដាក់នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានបញ្ចូលឈាមអស់ចំនួន៩កំប្លោក និងធ្វើការសង្គ្រោះ ព្យាបាលទៅតាមបច្ចេកទេស ប៉ុន្តែស្ថានភាពអ្នកជំងឺនៅតែមិនប្រសើរ ក្រុមគ្រូពេទ្យក៏សម្រេចចិត្តបញ្ជូនបន្តទៅមន្ទីរពេទ្យថ្នាក់ជាតិនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង