Banner KNP Detail Top

សត្វគោចំនួនពីរក្បាលបានដើរឆ្លងផ្លូវ ត្រូវរថយន្ត Ford Ranger បើកបុកពេញទំហឹងបណ្ដាលឱ្យមេគោមួយក្បាលងាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនគោរងរបួសជើងម្ខាង

សត្វគោចំនួនពីរក្បាលបានដើរឆ្លងផ្លូវ ត្រូវរថយន្ត Ford Ranger បើកបុកពេញទំហឹងបណ្ដាលឱ្យមេគោមួយក្បាលងាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនគោរងរបួសជើងម្ខាង

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្តម៉ាក Ford Rangerមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BL-4647 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកសត្វគោចំនួនពីរក្បាល មេមួយនិងកូនមួយ ខណៈដែលសត្វគោទាំងនេះកំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យមេគោងាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកកូនគោរងរបួសជើងម្ខាង។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដើម្បីធ្វើការសួរនាំរកម្ចាស់គោតែមិនឃេីញមកសោះ ដោយរង់ចាំយូរទៅៗ ខាងម្ចាស់រថយន្តបានប្រគល់សត្វគោជូនសមត្ថកិច្ច រួចក៏បានបើករថយន្តទៅផ្ទះបាត់ទៅ ។ ចំណែកសត្វគោត្រូវបានសមត្ថកិច្ចយករថយន្តមកដឹកយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ រង់ចាំម្ចាស់គោមកធ្វើការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង