Banner KNP Detail Top

សប្តាហ៍នេះ!  ឥទ្ធិពលសម្ពាធទាប អាចកើតមានសម្ពាធកម្តៅ 

សប្តាហ៍នេះ!  ឥទ្ធិពលសម្ពាធទាប អាចកើតមានសម្ពាធកម្តៅ 

ភ្នំពេញៈ នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា ស្ថានភាពបែបខាងលើ ធ្វើឲ្យ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ  សីតុណ្ហភាព អតិបរមា មានពី ៣៦ ទៅ ៣៨ អង្សាសេ។ ផ្នែកមួយចំនួន នៃរាជធានី ខេត្ត អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ នៅផ្នែកខ្លះ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣  ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភាថា នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិត សម្ពាធទាបខ្សោយទៅមធ្យម ជាមួយខ្យល់ប្រែប្រួល និងក៏អាចកើតមានឡើង នូវសម្ពាធទាបកម្តៅ (Thermal Low ) នាំឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងកើតមាន នៅគ្រប់តំបន់ ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ  សីតុណ្ហភាព អតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧អង្សាសេ  សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ ។ អាចមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅក្នុងសេចក្តីជូនដំណឹង ក្រៅពីប្រាប់ឱ្យសាធារណជន ទទួលជ្រាបជាព័ត៌មាន ក៏បានអំពាវនាឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង