Banner KNP Detail Top

អគ្គិភ័យឆាបឆេះផ្សារពួក ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្ដាលអោយខូចខាតតូបលក់ចាប់ហួយចំនួន០៦តូប

អគ្គិភ័យឆាបឆេះផ្សារពួក ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្ដាលអោយខូចខាតតូបលក់ចាប់ហួយចំនួន០៦តូប

ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បណ្តាលឲ្យឆេះផ្សារពួក ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្ដាលអោយខូចខាតតូបលក់ចាប់ហួយចំនួន០៦តូប ។


ជនរងជាម្ចាស់កម្មសិទ្ឋិតូប រួមមានឈ្មោះ ៖
១- ឈ្មោះ លឿម ស្រីលឹក ភេទ ស្រី មុខរបរ អ៊ុតសក់ និង លក់ចាប់ហួយ
២- ឈ្មោះ ធឿង ម៉ាឡា ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៣- មោះ ធឿង ម៉ាឡា ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៤- ឈ្មោះ ឡុង បឿត ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៥- ឈ្មោះ និវ គិមសួរ ភេទ ស្រី មុខរបរ លក់ចាប់ហួយ
៦- ឈ្មោះ ដាំ សុទ្ឋារស់ ភេទ ស្រី មុខរបរ លក់ចាប់ហួយនិងបន្លែ។
សមត្ថកិច្ចបានអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន គឺរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង, រថយន្តកងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ០១គ្រឿង ។
មូលហេតុ នៃអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុរស្សេខ្សែភ្លើងបង្កជាអគ្គិភ័យ ៕

អត្ថបទដែលជាប់ទាក់ទង