Banner KNP Detail Top

រថយន្តដឹកកុងតឺន័រមួយគ្រឿង បានរ៉េចង្កូតជ្រុលបុកសួនច្បារខណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយ

រថយន្តដឹកកុងតឺន័រមួយគ្រឿង បានរ៉េចង្កូតជ្រុលបុកសួនច្បារខណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយក្រឡា.ប់ ដេកស្តូកទទឹង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) ក្នុងភូមិ ត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកបើកបរបានបងរបួសស្រាល ហើយបានបើកទ្វារចេញគេចខ្លួនបាត់។ ទាក់ទិនគ្រោះថ្នាក់នេះ គេពុំដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌សពាក់ស្លាកលេខ កំពង់ធំ 3A-1421 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ រថយន្តក៍បានរ៉េចង្កូតទៅខាងឆ្វេង ជ្រុលបុ.កឡើងខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡា.ប់ដេកស្តូកនៅទទឹងផ្លូវគង់លើសួនស្មៅនិងអូសជាច្រើនម៉ែត្រ។ បណ្តាលមកពីអ្នកបើកបរង៉ោកមួយភាំង និងខ្លះទៀតថា បណ្តាលមកពីគេចម៉ូតូ១គ្រឿងដែលបើកឆ្លងផ្លូវ ក៏ជ្រុលឡើងសួនច្បារក្រឡាប់តែម្តង ។ រថយន្ត ត្រូវបាននគរបាលចរាចរណ៍ ស្ទួចបញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង