Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ឌុបគ្នាយ៉ាងលឿន ទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ឌុបគ្នាយ៉ាងលឿន ទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខ សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងរាំង តាមបណ្តោយផ្លូវ វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ដំបូងឡើយគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកSUZUKI LETS បើកតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនឹងខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សទៅបោកផ្ទុប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបែកមួកសុវត្តិភាពខ្ទេចបណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិត។
ជនរងគ្រោះទាំងពីរនាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អ្នកដែលស្លាប់មានភិនភាគ សម្បុរខ្មៅស្រអែម កម្ពួស់ប្រហែល១ម៉ែត្រ៦៥ ពាក់អាវយីតដៃខ្លីពណ៌ស ស្លៀកខោសាច់ក្រណាត់ជើងវែងពណ៌ប្រផេះ ពាក់ស្បែកជើងប៉ាតាពណ៌សនិងជិះម៉ូតូម៉ាកSUZUKI LETS ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1HX-4166. ។
សមត្ថកិច្ចជំនាញខណ្ឌសែនសុខបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពឱ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង