Banner KNP Detail Top

រថយន្តស្តារិចមួយគ្រឿង ដែលបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង

រថយន្តស្តារិចមួយគ្រឿង ដែលបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី ថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តស្តារិចមួយគ្រឿងដែលបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបែកបាក់អស់មួយកង់ រីឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ដំបូងគេឃេីញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពត 2B-5859 និងបិទឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុនីវង្សពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កខ្ទេចចំហៀងខាងមុខ ចំណែករបាំងថ្មបានបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត តែសំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង