Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ នៅស្រុកព្រៃនប់

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ នៅស្រុកព្រៃនប់


(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរចរាណ៍មួយកេីតឡេីងនៅចំណុចរង្វងមូលសម្តេចសង្ឃ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ និងស្រាល។
គ្រោះថ្នាក់នេះ កេីតឡេីងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៨ និង១៧៩ ដែលស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូមួយគ្រឿងម៉ាកdreamសង់ c125ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-5459 មានទិសដៅពីព្រះសីហនុទៅភ្នំពេញ បេីកបរដោយឈ្មោះ សៀង សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណេីរម្នាក់ឈ្មោះ សៀង ផាន់ណា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លុះមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកdreamសង់ c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J-8845 មានទិសដៅបញ្រ្ចាស់គ្នា បេីកបេដោយឈ្មោះ ផល់ គឹមសាន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងអ្នករួមដំណេីរម្នាក់ឈ្មោះ យុន ស្រីមួយ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
យ៉ាងណាមិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យមានអ្មកគ្រោះថ្នាក់ចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ សៀង សំអាត អ្នកបេីកបរម៉ូតូ ពាក់ស្លាកលេខ ព្រះសីហនុ 1G-5459 រងរបួសធ្ងន់ (បញ្ជូនទៅពេទ្យរាជធានីភ្នំពេញ)
*ទី២៖ ឈ្មោះ សៀង ផាន់ណា អ្នករួមដំណេីរ ម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ 1G-5459 (រងរបួសស្រាល)
*ទី៣៖ ឈ្មោះ ផល់ គឹមសាន អ្នកបើកបរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ 1J-8845 (រងរបួសស្រាល)
*ទី៤៖ ឈ្មោះ យុន ស្រីមួយ អ្នករួមដំណេីរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ 1G-8845 (រងរបួសស្រាល)។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនវាលរេញ រីឯវត្ថុតាង (ម៉ូតូចំនួន២០គ្រឿង) ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង