Banner KNP Detail Top

រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឲ្យ

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឲ្យបុរសម្នាក់ ខ្ទាតចូលរថយន្ថកិនស្លាប់ និងរងរបួសធ្ងន់ ពីរនាក់

ភ្នំពេញ៖ កាលពី ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០២៣ យុវជនម្នាក់ បានបាត់បង់ជីវិត និងពីរនាក់ប្ដីប្រពន្ធផ្សេងទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿន ទៅបុកគ្នាចំពីមុខ យ៉ាងពេញទំហឹង តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រ ហែល ២០ ឆ្នាំ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1U.7176 ជិះតែម្នាក់ឯង។ ចំណែក ភាគីម្ខាងទៀត ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF 8468 ឌុបគ្នា ពីរនាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ បញ្ជួនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
ចំណែករថយន្ដដែលបានកិនមនុស្សស្លាប់ ប្រភេទឡានទ្រុងដឹកទំនិញ ម៉ាក FUSO ដែលមានស្លាកលេខ កណ្ដាល 3A.3069 ។


ដំបូងឡើយ គេឃើញយុវជនដែលបានស្លាប់ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខាងកើតទៅខាងលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នា ជាមួយនឹងម៉ូតូ ពីរនាក់ប្ដីប្រពន្ធ ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ឯង ខ្ទាតចូលកង់រថយន្ថខាងក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកជិះពីរនាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ ភ្លាមៗ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះជីវិតផងដែរ រីឯម៉ូតូទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខ។


សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង យកមធ្យោបាយទាំង ពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើ កំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង