Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន

កំពង់ស្ពឺៈ កាលពី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ត្រង់ចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-4951 បើកពីទិសខាងលិច ទៅខាងកើត ដោយឈ្មោះ ផល សុខជា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-2586 បើកពីទិសខាងកើតទៅខាង លិច ដោយជនរងគ្រោះ ឈ្មោះ ពាំង ណាន់ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេញទំហឹង បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។


ក្រោយកើតហេតុ អ្នកបើបររថយន្ត បានឈប់រថយន្ត ហើយចុះ រត់គេចខ្លួនបាត់ស្រមោល។ សពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកវត្ថុតាង បានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង